ប្រទេសនូវែលហ្សេឡង់ មន្ត្រីសុខាភិបាលបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៤ ករណីដំបូងនៅក្នុងសហគមន៍ ក្រោយរយៈពេល ១០២ ថ្ងៃ (រូបថត៖ Reurters)

រីឯនៅអឺរ៉ុបវិញ ប្រទេសអេស្ប៉ាញ បារាំង ឬហូឡង់ បានរកឃើញចំនួនករណីឆ្លងវីរុស Sars-CoV-2 ថ្មីបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីរលកទី២នៃការផ្ទុះ ឡើងជំងឺដ៏ កាចសាហាវនេះក្នុងរដូវស្លឹកឈើជ្រុះនេះផងដែរ។

ទន្ទឹមនឹងនេះដែរ នៅប្រទេសនូវែល ហ្សេឡង់ មន្ត្រីសុខាភិបាលបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៤ ករណីដំបូងនៅក្នុងសហគមន៍ ក្រោយ រយៈពេល ១០២ ថ្ងៃ គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយឡើយ។ នៅចំពោះមុខនឹងស្ថានភាពនេះ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសដំឡើងកំរិតឆ្លើយតបនឹងជំងឺរាតត្បាតនេះនៅទីក្រុង Auckland ដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសនេះ ចាប់ពីថ្ងៃទី ១២ ខែសីហា។ នេះមានន័យថាប្រជាជនរស់នៅទីក្រុង Auckland ទាំងអស់ នឹងត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន ខណៈពេលដែលរង្គសាល (Bar) និងអង្គភាពអាជីវកម្មជាច្រើនទៀតនឹងត្រូវបង្ខំឲ្យបិទទ្វារផងដែរ៕