ភ្ញៀវទេសចរអន្តរជាតិទៅទស្សនាវិមានលោកប្រធានហូជីមិញ នៅមុខទីស្នាក់ការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុង។ (រូបថត៖ Hong Dat - VNA) |
សម្រាប់សហគ្រាសទេសចរណ៍ នេះជាឱកាសមាស ដើម្បីកសាងឡើងវិញនូវផលិតផលទេសចរណ៍ដោយមានរយៈពេលវែងអន្លាយ ទាក់ទាញទីផ្សារដែលមានសមត្ថភាពចំណាយខ្ពស់ជាង រយៈពេលស្នាក់នៅយូរជាងមុន ព្រមទាំងមានផែនការអាជីវកម្ម "រយៈពេលវែង" និងបង្កើតភាពទាក់ទាញសម្រាប់គោលដៅទេសចរណ៍វៀត ណាមផងដែរ។ លោក Pham Anh Vu នាយកទំនាក់ទំនងនៃក្រុមហ៊ុនភាគហ៊ុនសារ ព័ត៌មានទេសចរណ៍វៀតណាម បានឲ្យដឹងថា៖ “តាមទស្សនៈរបស់ក្រុមហ៊ុនទេសចរណ៍ យើងឃើញថា ប្រការនេះនឹងជះឥទ្ធិ ពលវិជ្ជមានលើប្រតិបត្តិការរបស់យើង។ ការពន្យារយៈពេលស្នាក់នៅនៃទិដ្ឋាការនៅ ក្នុងប្រទេសវៀតណាមគឺជាលក្ខខណ្ឌប្រកួតប្រជែងដ៏ខ្លាំងមួយ នៅក្នុងបរិបទទេស ចរណ៍បច្ចុប្បន្ន។ ប្រការនេះធ្វើឱ្យភ្ញៀវទេសចរនៅពេលជ្រើសរើសវៀតណាមនឹងមាន ពេលវេលាច្រើនដើម្បីចូលរួមក្នុងកម្មវិធីទេសចរណ៍ក្នុងប្រទេសវៀតណាមក៏ដូចជា ប្រទេសជិតខាងផងដែរ”។
គួរជម្រាបថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ចំនួនភ្ញៀវអន្តរជាតិសរុប មកកាន់ប្រទេសវៀតណាម មានជិត ៦,៦ លាននាក់ ស្មើនឹង ៨៣% នៃផែនការក្នុង ឆ្នាំនេះ។ ទំនងជាវិស័យទេសចរណ៍នឹងសម្រេចក្នុងពេលឆាប់ៗនេះនូវគោលដៅដែលបានកំណត់នោះគឺទទួលភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់៕

