ប៉ូលិសក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដបានដំឡើងរបាំងលួសបន្លា ដើម្បីរារាំងក្រុមបាតុករ។ (រូបថត៖ Reuters) |
កាលពីថ្ងៃទី ៩ និង ទី១០ ខែឧសភា សមាជិក PTI បានធ្វើបាតុកម្មតាមផ្លូវនានា ក្នុងទីក្រុងជាច្រើននៃប្រទេសប៉ាគីស្ថាន។ ប៉ូលីសត្រូវតែប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បី រំលាយហ្វូងបាតុករ ហើយចាប់ខ្លួនបាតុករជ្រុលនិយមជិត ១០០០ នាក់ ដែលរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត Punjab។ បាតុកម្មហិង្សាបានបណ្តាលឱ្យមនុស្សយ៉ាងហោច៨នាក់ស្លាប់ មន្ត្រីប៉ូលិស១៣០នាក់រងរបួស។ កងទ័ពប៉ាគីស្ថានបានប្រកាសថា នឹង "ឆ្លើយតបយ៉ាងចាស់ដៃ" ប្រសិនបើ មានការវាយប្រហារបន្ថែមលើកម្លាំងយោធាឬភ្នាក់ងារប្រតិបត្តិច្បាប់ ក៏ដូចជាលើ ស្ថាប័នរដ្ឋ ឬទ្រព្យសម្បត្តិ។ រដ្ឋាភិបាលប៉ាគីស្ថានកាលពីថ្ងៃម្សិលមិញបានអនុញ្ញាតឲ្យកងទ័ពជួយបង្ក្រាបកុប្បកម្ម។
គួរជម្រាបបន្ថែមទៀតថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៩ ខែឧសភា ដោយការចោទប្រកាន់ពីបទពុករលួយ និងកេងបន្លំមូលនិធិសាធារណៈពាក់ព័ន្ធនឹងមូលនិធិ Al-Qadir ដែលលោកជាស្ថាប និក។ ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ ២០១៩ លោក Imran Khan ត្រូវគេសង្ស័យថា បានលាក់ទឹកប្រាក់ចំនួន ១៩០ លានផោនទាក់ទងនឹង មហាសេដ្ឋីអចលនទ្រព្យយក្សម្នាក់ ដែលទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិចក្រភពអង់គ្លេស បានប្រគល់មកវិញឲ្យរដ្ឋាភិបាលប៉ាគីស្ថាន៕

