![]() |
លោក Shtayyeh មានរយៈពេលរហូតដល់ថ្ងៃទី ១៤ ខែមេសា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បើទោះជាក្រុមអ្នកវិភាគបានឲ្យដឹងថាការសម្រេចលើបញ្ហារបស់ប៉ាឡេស្ទីននៅតែជាកម្មសិទ្ធិរបស់ប្រធានាធិបតីលោក Mahmoud Abbas ដែលជាអ្នកកាន់អំណាចតាំងពីឆ្នាំ ២០០៥ មក។ គួរបញ្ជាក់ថា នាថ្ងៃទី ១០ ខែ មិនា លោក Abbas បានស្នើឱ្យលោក Shtayyeh បង្កើតរដ្ឋាភិបាលថ្មី ដើម្បីជំនួសឲ្យរដ្ឋាភិបាលរបស់លោក Rami Hamdallah ដែលក្នុងនោះ មានសមាជិកមួយចំនួនរបស់ក្រុម Hamas។ រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីនមានទំនងជាមិនរួមមានសមាជិករបស់ Hamas ជាអង្គការដែលកំពុងគ្រប់គ្រងតំបន់ Gaza នាពេលបច្ចុប្បន្នផងដែរ៕

