![]() |
សេចក្តីប្រកាសរបស់ក្រសួងការបរទេសប៉ាឡេស្ទីនដូចពោលខាងលើនេះបានផ្សាយចេញសំដៅឆ្លើយតបទៅនឹងការដែលរដ្ឋាភិបាលអ៊ីស្រាអែលអនុញ្ញាតឲ្យសាងសង់ទីលំនៅដ្ឋានថ្មីចំនួន ១៥០០ ខ្នងនៅភាគខាងលិច (West Bank)។ ក្រសួងនេះក៏បានឲ្យដឹងថាការបង្កើនសកម្មភាពសាងសង់ទីលំនៅដ្នានររបស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន បានគំរាមកំហែងដល់សន្តិភាព និងបានក្លាយទៅជា "វិធីសាស្ត្រឈានចូលដោយមានប្រព័ន្ធ" សំដៅបំផ្លាញដល់ដំណោះស្រាយរដ្ឋពីរផងដែរ៕

