ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល លោក David Friedman

ក្នុងសេចក្តីប្រកាសសារព័ត៌មានមួយ ក្រសួងការបរទេសប៉ាឡេស្ទីនបានពណ៌នាអត្ថាធិប្បាយរបស់លោក David Friedman គឺឆ្លុះបញ្ចាំងអំពីភាពលំអៀងរបស់ អាមេរិកចំពោះការកាន់កាប់របស់អ៊ីស្រាអែល។ មួយថ្ងៃមុននោះ ឆ្លើយបទសម្ភាសន៍ជាមួយកាសែត The New York Times លោក David Friedman បានអះអាងថា អ៊ីស្រាអែលបានធ្វើត្រឹមត្រូវនៅពេលដែលបានរួមបញ្ចូលចំណែកនានានៃតំបន់ខាងលិច ហើយទម្លាក់កំហុសទៅលើរដ្ឋអំណាចប៉ាឡេស្ទីនអំពីការជាប់គាំងនាពេលបច្ចុប្បន្ន ក្នុងដំណើរការសន្តិភាពជាមួយអ៊ីស្រាអែលផងដែរ៕