![]() |
អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudaineh បានឲ្យដឹងថាការលុបចោល PA ចេញពីបញ្ជីជាតិ គឺធ្វើតាមការបញ្ជារបស់គណបក្សស្តាំនិយមរបស់អ៊ីស្រាអែល ព្រមទាំងការធ្លាក់ចុះដែលមិនធ្លាប់កើតមានឡើងពីមុនមកក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកផងដែរ។ ប្រការនេះបានបង្ហាញថាអាមេរិកកំពុងចាត់វិធានការដើម្បីគាំទ្រដល់ការកាន់កាប់របស់ប្រទេសអ៊ីស្រាអែល៕

