ទីភ្នាក់ងារសារព័ត៌មាន FARS កាលពីថ្ងៃទី ១៦ ខែកញ្ញា បានឲ្យដឹងថា រូបថតនេះត្រូវបានកងទ័ពអាមេរិកបង្ហោះក្នុងអំឡុងពេល ២ ដល់ ៣ ថ្ងៃតែប៉ុណ្ណោះ មុនពេលវាត្រូវបានលុបចោលវិញ ដោយសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចបារាំង។ គួរបញ្ជាក់ដែរថាមធ្យោយោបាយយោធាស្រដៀងនេះក៏ធ្លាប់មានវត្តមាននៅប្រទេស ស៊ីរីជាពិសេសនៅតំបន់ដែនដីដែលគ្រប់គ្រងដោយកងកម្លាំងឧទ្ទាមដែលត្រូវបានគាំទ្រដោយអាមេរិក ដូចជា តំបន់ Manbij ជាដើម។

មុននោះ អង្គការឃ្លាំមើលសិទ្ធមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា អង្គភាព កាំភ្លើងធំនៃកងទ័ពបារាំងកំពុងមានវត្តមាននៅតំបន់មួយនៅលើច្រាំងខាងកើតនៃទន្លេ Euphrates ៕