សកម្មភាពពិនិត្យប្រាក់អឺរ៉ូនៅឯក្រុមហ៊ុនលក់ដេញថ្លៃមួយនៅទីក្រុង Rennes ប្រទេសបារាំង។ (រូបថតៈ AFP / VNA)

បារាំងនិងអាល្លឺម៉ង់មិនទាន់ដាក់ចេញនូវតួរលេខថវិកាច្បាស់លាស់នៅឡើយទេ ពោលគឺត្រឹមតែឯកភាពគ្នាអំពីរាល់គោលការណ៍ជាសារវ័ន្តតែប៉ុណ្ណោះ។ នេះគឺជាការបោះជំហានទៅមុខមួយ ដែលបារាំង និងអាល្លឺម៉ង់មានគោលបំណងចង់ចែករំលែកជាមួយប្រទេសជាមាជិក Eurozone។

ផែនការថវិការួមសម្រាប់Eurozone ទាំងមូលគឺជាគំនិតផ្ដូចផ្ដើមស្នូលរបស់ ប្រធានាធិបតីបារាំងលោក Emmanuel Macron សំដៅការពារ រូបយប័ណ្ណអឺរ៉ូ ប៉ុន្តែបានបង្កឱ្យមានការខ្វែងគំនិតគ្នារវាងបារាំងនិងអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ Eurozone ផងដែរ៕