លោកប្រធានាធិបតី Emmanuel Macron ប្រកាសអាទិភាពរបស់បារាំងនៅពេលចូលកាន់តំណែងជាប្រធានប្ដូរវេន EU។ (រូបថត៖ Le Monde) |
ថ្លែងនៅវិមាន Elysees លោកប្រធានាធិបតី Emmanuel Macron បានឲ្យដឹងថា ការទទួលខុសត្រូវដំបូងរបស់បារាំងនោះ គឺ “កសាងអឺរ៉ុបមួយដែលចេះការពារខ្សែ ព្រំដែន” ដើម្បីជៀសវាងកុំឲ្យកើតមានឡើងវិញវិបត្តិនិងសោនាដកម្មពាក់ព័ន្ធដល់ជន អន្តោប្រវេសន៍។ បារាំងនឹងខិតខំប្រឹងប្រែងកសាងយន្តការមួយដើម្បីជួយឧបត្ថម្ភជា បន្ទាន់ទាំងខាងធនធានមនុស្សនិងសម្ភារៈបរិក្ខារដល់ “កងកម្លាំងការពារព្រំដែន” (Frontex) ព្រមទាំងជំរុញការកែទម្រង់ “សន្ធិសញ្ញា Schengen” អំពីការធ្វើដំណើរ ដោយសេរីភាពហើយចរចាអំពី “កញ្ចប់ទេសន្តរប្រវេសន៍រួម” ដើម្បីសម្របសម្រួល បណ្ដាគោលការណ៍អំពីជនអន្តោប្រវេសន៍និងជនភៀសខ្លួនរវាង EU ជាមួយប្រទេស ផ្សេងៗទៀត៕

