ក្នុងសេចក្ដីប្រកាសមួយ ក្រសួងការបរទេសបារាំងបានរំលឹកឡើវិញនូវការអំពាវនាវរបស់ប្រធានាធិបតី លោក Emmanuel Macron អំពីការស៊ើបអង្កេតបំភ្លឺទាំងស្រុងនូវករណីឃាតកម្មលើអ្នកកាសែត Jamal Khashoggi កាលពីថ្ងៃទី ២ ខេតុលា នៅក្នុងស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីតប្រចាំនៅ អ៊ីស្តង់ប៊ុល ប្រទេសទួរគី។
មុននេះការិយាល័យរដ្ឋអាជ្ញាអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថាមន្រ្តីនៃប្រទេសនេះចំនួន៥ រូបត្រូវរងការចោទប្រកាន់ ដោយប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតពីបទជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើអ្នកសារព័ត៌មាន Khashoggi ផងដែរ។
