![]() |
មុននេះ រដ្ឋអំណាចរដ្ឋ Geneva បានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រព្រឹត្តទៅបាតុកម្មនេះដោយមានការចូលរួមរបស់បាតុករមានចំនួនឡើងទៅ ៥,000 នាក់។ ក៏ប៉ុន្តែចំនួនបាតុករមានជាក់ស្តែងមានត្រឹមតែប្រមាណរាប់រយនាក់តែប៉ុណ្ណោះទេ។ គួរបញ្ជាក់ថា បាតុកម្ម "អាវកាក់ពណ៌លឿង" នៅទីក្រុង Geneva មានលក្ខណៈជានិមិត្តរូប ដោយសារតែទីលានបណ្តាប្រទេស គឺស្ថិតនៅមុខទីស្នាក់ការ អ.ស.ប ដែលកន្លែងនឹងប្រារព្ធឡើងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ។ ក្រុមបាតុករពាក់អាវកាក់ពណ៌លឿងមានគោលបំណងចង់ផ្សាយសារលិខិត និង លើកបដា ដែលថ្កោលទោសអំពើហឹង្សា ដោយបញ្ជាក់ច្បាស់ពីសំណូមពរ និងការទាមទារអំពីបញ្ហាសេដ្ឋកិច្ច និងនយោបាយនៃចលនា«អាវកាក់ពណ៌លឿង»ជាពិសេសគឺផ្តោតលើបញ្ហាពន្ធនិងប្រាក់ចូលនិវត្តន៍៕

