បេក្ខជន Joe Biden ពង្រីកគម្លាតជាមួយគូប្រជែងឡើងដល់ ១៦ ពិន្ទុនៅទូទាំងប្រទេសអាមេរិក (រូបថត៖ CNN)

ការស្ទង់មតិនេះត្រូវបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលគ្នារបស់ប្រធានា ធិបតីជាលើកដំបូង ហើយបន្ទាប់ពីប្រធានាធិបតី លោកដូណាល់ត្រាំត្រូវបានគេជូនដំណឹងថាឆ្លងជំងឺកូវីដ១៩។

ជាក់ស្តែង យោងតាមលទ្ធផលនៃការស្ទង់មតិ លោក Biden បានគាំទ្រលើបញ្ហាជាច្រើន រួមមានការថែទាំសុខភាព ការតែងតាំងចៅក្រមតុលាការកំពូលនិងបញ្ហាជំងឺឆ្លងកូវីដ១៩ជាដើម។

លទ្ធផលនៃការស្ទង់មតិ ក៏បានបង្ហាញថាមានអ្នកឆ្លើយសំណួរចំនួន ៥៧% បាននិយាយថា លោក Biden ធ្វើបានល្អប្រសើរជាងលោក ដូណាល់ត្រាំនៅក្នុងការជជែកដេញដោលគ្នាលើកដំបូង ខណៈពេលដែលអ្នកឆ្លើយត្រឹមតែ ២៦% ប៉ុណ្ណោះ បានគាំទ្រលោកដូណាល់ត្រាំ ហើយ ១៤% ទៀតមិនបានគាំទ្រអ្នកទាំងពីរនេះទេ៕