![]() |
ហេតុដូច្នោះ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤៩% ពីអ្នកចូលរួមក្នុងការស្ទង់មតិ ខណៈដែលលោក Donald Trump ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤០% ។
រីឯ ១១% នៃចំនួនអ្នកឆ្លើយសំណួរគឺមិនទាន់សម្រេចចិត្តនៅឡើយ ឬនឹងបោះ ឆ្នោតឱ្យបេក្ខជនដទៃ ផងដែរ។
គួរបញ្ជាក់ថានាបច្ចុប្បន្ននេះ លោក Joe Biden កំពុងជម្រុញការផ្សព្វផ្សាយយុទ្ធនាការរកសម្លេងឆ្នោតរបស់ខ្លួនយ៉ាងខ្លាំងដោយប្រកាសពីផែនការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិក ដែលធ្លាប់កំពុងរងផលប៉ះពាល់អវិជ្ជមានពីការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 ផងដែរ៕

