លោក Staffan de Mistura បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី

ថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយពីជំនួបពិភាក្សាខាងលើ លោក Staffan de Mistura បានឲ្យដឹងថា លោកនឹង រាយការណ៍ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ១៩ ខែធ្នូ និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២០ ខែធ្នូ អំពីការបង្កើតគណកម្មការ រដ្ឋធម្មនុញ្ញស៊ីរី។ លើសពីនេះទៅទៀត លោក Staffan de Misturaក៏បានប្រកាសថាអ្នកស្នងតំណែងរបស់លោកគឺលោក Geir Pedersen នឹងចូលកាន់តំណែងនាថ្ងៃទី ៧ ខែមករាខាងមុខផងដែរ៕