បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាលីប៊ីលោក Ghassan Salame (រូបថត៖ AFP)

លោក Salame ចាត់ទុកថា ប្រសិនបើរបៀបរបបរដ្ឋអាចធ្វើសកម្មភាពឡើង វិញនោះគឺលីប៊ីនឹងផ្លាស់ប្ដូរក្រោយរយៈដ៏វឹកវរកាលពីឆ្នាំ២០១១មក។ លោក អះអាងថា ប្រសិនបើក្នុងរយៈពេល១ឬ២ឆ្នាំខាងមុខ លីប៊ីអាចបង្រួបបង្រួម ស្ដារ ឡើងវិញនិងរំដោះរបៀបរបប គឺប្រទេសនេះនឹងដើរតាមផ្លូវផ្សេង។

តាមផែនការរបស់ខ្លួន លោក Salame សង្ឃឹមថា នឹងរៀបចំការបោះឆ្នោត មួយនិងកោះហៅកិច្ចប្រជុំមួយទៀតដែលមានការចូលរួមរបស់ភាគីប្រឆាំងគ្នា ទាំងអស់នៅលីប៊ីនាខែកុម្ភៈឆ្នាំ២០១៨ ដើម្បីឯកភាពលើផែនការបោះឆ្នោត៕