នាថ្ងៃទី ២២ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នៅទីក្រុងហាណូយ ថ្លែងនៅក្នុងសន្និសីទវាយតម្លៃការកែសម្រួលផែនការមេប្រើប្រាស់ដីធ្លីជាតិក្នុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ហូ កួក យុង ប្រធានក្រុមប្រឹក្សាវាយតម្លៃ បានសង្កត់ធ្ងន់ថា ការកែសម្រួលផែនការមេប្រើប្រាស់ដីធ្លីជាតិគឺជាភារកិច្ចការដ៏សំខាន់ពិសេសដែលមានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលខាងមុខ។ ផែនការមេត្រូវបំពេញឲ្យបានទាន់ពេលវេលានូវតម្រូវការប្រើប្រាស់ដីធ្លីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ការពារជាតិ និងសន្តិសុខ ក៏ដូចជាតម្រូវការពង្រីកលំហអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមទិសដៅថ្មី ហើយត្រូវតែច្បាមជាប់នូវស្ថានភាពជាក់ស្តែង តម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ មូលដ្ឋាននយោបាយ និងច្បាប់បច្ចុប្បន្នផងដែរ។ ផែនការមេមានចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០ ដោយធានានូវឯកភាពនៃលំហអភិវឌ្ឍន៍រវាងបណ្ដាតំបន់ និងមូលដ្ឋាន ព្រមទាំងត្រូវតែក្លាយជាឧបករណ៍សំខាន់មួយដើម្បីកំណត់ ធ្វើអាជីវកម្មសក្តានុពល គុណសម្បត្តិ និងធនធានដីធ្លីប្រកបដោយប្រសិទ្ធភាព សំដៅបម្រើដល់ការអភិវឌ្ឍប្រទេសជាតិនៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យធ្វើការស្រាវជ្រាវយន្តការគ្រប់គ្រងប្រកបដោយភាពបត់បែនរវាងមជ្ឈិម និងមូលដ្ឋាន ក្នុងការបែងចែកគោលដៅប្រើប្រាស់ដីធ្លី ដោយធានាថាធនធានដីធ្លីត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុត៕
