ផ្លែគូលេន Thieu ខេត្ត Bac Giang ទទួលផលល្អតម្លៃល្អ

ថ្លែងមតិក្នុងវេទិកានេះ លោក Vuong Dinh Hue បានអះអាងថាវេទិកានេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងនៅពេលការត្រៀមប្រមូលផលផ្លែគូលេន ដែលរួមចំណែកក្នុងការជម្រុញលក់ចេញផ្លែគូលេនសំរាប់កសិករ និងជួយលុបបំពាត់ការអត់ឃ្លានកាត់បន្ថយភាពក្រីក្រដើម្ពីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

“ កសិផលទាំងឡាយដែលមកដល់អតិថិជនឆាប់កាលណាគឺទាំងអ្នកលក់និងទាំងអតិថិជនសុទ្ធតែមានផលដែរ។ ខ្ញុំស្នើឲ្យខេត្ត Bac Giang គប្បីយកចិត្ត ទុកដាក់ថែមទៀតចំពោះការងារកំណត់តំបន់ និងច្បាមឲ្យជាប់លាប់ នូវតម្រូវការ ទីផ្សារដើម្បីជៀសវាងការអភិវឌ្ឍតាមចលនា។ ជាមួយគ្នានេះដែរ យើងគប្បី យកចិត្តទុកដាក់លើការកសាងនិងពង្រីកពាណិជ្ជសញ្ញា តែមស្លាក សញ្ញា ការវេចខ្ចប់ទំនាញតាមស្តង់ដារនិងបទដ្ឋានអំពីគុណភាព ដើម្បី ឆ្លើយតបនឹង តម្រូវការទីផ្សារ។ ក្នុងវេទិកានេះ ខ្ញុំបញ្ជាក់ជាថ្មីម្តងទៀតថាឆ្នាំនេះផ្លែគូលេន ខេត្ត Bac Giang ផ្លែគូលេន Thanh Ha ពិតប្រាកងជាទទួលផលនិងមានតំលៃល្អ" លទ្ធផលទាំងនេះគឺដោយសារយើងធ្វើល្អការងាររកទីផ្សារលក់ចេញ“ ៕