នៅក្នុងពិព័រណ៍នេះ អតិថិជនមិនត្រឹមតែទទួលបានបទពិសោធន៍នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតនិងស្វែងយល់ពីគំនិតនៃគ្រឿងសំអាង និងអាហារូបត្ថម្ភប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការយល់ដឹងរបស់ខ្លួន ផ្លាស់ប្តូរទស្សនៈជាមួយមនុស្សដែលមានគំនិតដូចគ្នា និងទទួលបានការបំផុសគំនិតដោយអ្នកជំនាញជួរមុខ។

ផលិតផលទឹកស៊ីអ៊ីវពីទឹកដមផ្កាដូង ស្ករពីផ្កាដូង ទឹកខ្មេះពីផ្កាដូងរស់ Sokfarm នៅឯBiofach ២០២៤ ។ រូបថត៖ Phuong Hoa/TTXVN

ធុរកិច្ចវៀតណាមចំនួន ៨អង្គភាព ដែលចូលរួមក្នុងពិព័រណ៍នេះបាននាំមកនូវផលិតផលពិសេសជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ដូចជា៖ ទឹកស៊ីអ៊ីវពីទឹកដមផ្កាដូង ស្ករពីផ្កាដូង ទឹកខ្មេះពីផ្កាដូង; ទុយយោស្មៅ ទុយយោឬស្សី និងផលិតផលកសិកម្មសរីរាង្គមួយចំនួនដូចជា ម្រេច អានីស គ្រាប់ស្វាយចន្ទី។

Biofach ២០២៤ ប្រមូលផ្តុំនូវស្តង់ទំនិញជាង ៣.០០០ មកពីប្រទេសជាង ១០០ ដោយដាក់តាំងបង្ហាញផលិតផលថ្មីបំផុត ប្រកបដោយភាពច្នៃប្រឌិត និងឆ្ពោះទៅអនាគត់ ដែលរួមចំណែកបង្កើតការតាំងពិព័រណ៍ផលិតផលអាហារសរីរាង្គដ៏ទូលំទូលាយបំផុត៕