![]() |
ផ្សារនេះបានសាងសង់លើផ្ទៃដីជិត២ម៉ឺនម៉ែត្រការ៉េ ជាមួយទុនវិនិ
យោគឥតសំណង់របស់ រដ្ឋាភិបាលវៀតណាម ប្រមាណជិត២លានដុល្លារអាមេរិក។ នេះជាគោលការណ៍របស់ រដ្ឋាភិបាលវៀតណាមនិងកម្ពុជា សំដៅជម្រុញការជួបប្រាស្រ័យសេដ្ឋកិច្ច ពាណិជ្ជកម្ម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានគូសបញ្ជាក់ថា នេះជាគម្រោងការសាកពិសោធន៍ដំបូងធ្វើជាបុព្វបទ សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សារព្រំដែនរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

