![]() |
ផ្សារណាត់ឆ្នាំនេះទាក់ទាញការចូលរួមយ៉ាងច្រើនកុះកររបស់សហគ្រាសចំនួន៤៥០អង្គភាពមកពីខេត្តក្រុងចំនួន១៦របស់វៀតណាម រួមជាមួយប្រទេសនិងតំបន់ដែនដីចំនួន២៣។
ទន្ទឹមនឹងមណ្ឌលតាំងបង្ហាញផលិតផល ផ្សារណាត់លើកនេះក៏រៀបចំសកម្មភាពផ្សេងៗទៀតដូចជា៖ វេទិកាពន្លឿនការនាំចេញ សិក្ខាសាលាជំនាញ និងការទៅទស្សនាមណ្ឌលឧស្សាហកម្ម។
ឆ្លងកាត់រយៈពេល២៧ឆ្នាំ VIETNAM EXPO បានក្លាយទៅជាសកម្មភាពមួយក្នុងចំណោមសកម្មភាពពន្លឿនពាណិជ្ជកម្មខ្នាតធំបំផុតនិងមានអត្ថន័យសំខាន់បំផុតចំពោះផ្នែកឧស្សាហពាណិជ្ជកម្មវៀតណាម ដែលនាំមកនូវតំលៃសេដ្ឋកិច្ចដ៏ធំធេងក៏ដូចជាឱកាសជាពិតប្រាកដសំរាប់សហគ្រាសវៀតណាមក្នុងការបង្កើនការនាំចេញនិងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស៕

