ឥណទាននេះក៏នឹងជួយឧបត្ថម្ភក្នុងការកែលម្អការកសាងផែនការណ៍ប្លង់ជាក់ ស្តែងនិងការគ្រប់គ្រងទីក្រុងដែលមានគិតដល់កត្តានៃការប្រែប្រួលអាកាសធាតុនិងហានិភ័យនៃគ្រោះធម្មជាតិ។ គម្រោងអភិវឌ្ឍន៍ទីក្រុងចម្រុះនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន ៨១.០០០ នាក់នៅទីក្រុង Thai Nguyen ហើយគម្រោងនេះក៏ជួយលើកកំពស់សមត្ថភាពរបស់អាជ្ញាធរទីក្រុង Thai Nguyen ដោយមានជំនួយខាងបច្ចេកទេស ព្រមទាំង ការបង្កើត យុទ្ធសាស្រ្តផែនការ ទីក្រុង រួមជាមួយ ផែនការកែល្អគមនាគមន៍សាធារណៈ និងការគ្រប់គ្រងទ្រព្យ សម្បត្តិប្រកបដោយចីរភាពផងដែរ៕