ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ សកម្មភាពការទូតការពារជាតិបន្តត្រូវបានអនុវត្តន៍យ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលលេចធ្លោជាច្រើន​ ហើយភារកិច្ចជាច្រើនត្រូវបានសម្រេចយ៉ាងល្អឥតខ្ចោះ។

ថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និសីទ លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង បានស្នើឱ្យភ្នាក់ងារ និងអង្គភាពនានា ធ្វើការស្រាវជ្រាវ និងព្យាករណ៍ស្ថានភាពដោយម្ចាស់ការ កែលម្អគុណភាពនៃការធ្វើសេនាធិការយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសជិតខាង ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃណី ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លើសពីនេះ បង្កើនការសម្របសម្រួលក្នុងការអនុវត្តសកម្មភាពការទូតការពារជាតិពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការសហប្រតិបត្តិការអន្តរជាតិសំខាន់ៗផ្សេងទៀត។ បន្តជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ការទូតព្រំដែន កិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការជួបប្រាស្រ័យមិត្តភាពការពារជាតិជាមួយប្រទេសដទៃទៀត។

លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង ក៏បានក្រើនរំលឹកផងដែរថា ភ្នាក់ងារនិងអង្គភាពនានា ចាំបាច់ត្រូវសម្របសម្រួលរៀបចំយ៉ាងហ្មត់ចត់លើគ្រប់ទិដ្ឋភាពនូវសកម្មភាពការទូតការពារជាតិសំខាន់ៗនៅក្នុងឆ្នាំនេះ ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់; កិច្ចសន្ទនា Shangri-La លើកទី ២៣; ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី ៣; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ ២០២៦ តាមទិសដៅទំនើប វិជ្ជាជីវៈ ដើម្បីលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិ៕