នាថ្ងៃទី២១កញ្ញា នៅរដ្ឋធានី Dodoma អគ្គលេខាធិការគណបក្សបដិវត្តន៍តង់ហ្សានីកាន់អំណាច លោក Abdulrahman Kinana និងគណៈដឹកនាំគណៈបក្ស CCM បានអញ្ជើញទទួលជួប ជាមួយគណៈប្រតិភូ។ ក្នុងជំនួបនេះ អគ្គលេខាធិការរបស់គណៈបក្ស CCM មាន បំណង បញ្ចូនគណៈប្រតិភូជាន់ខ្ពស់របស់គណៈបក្ស CCM មកបំពេញទស្សនកិច្ច និងរៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការកសាងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គម និយម អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបណ្តាគោលដៅសុខុមាលភាពសង្គម។

រីឯខ្លួនវិញ លោក Chẩu Văn Lâm មានបំណងចង់ឲ្យទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងតង់ហ្សានីកាន់តែអភិ វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងបំណងប្រាថ្នារបស់បក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕