អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងទិសដៅសំខាន់ៗមួយចំនួន ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ីនាពេលខាងមុខ។ (រូបថត៖ VOV) |
រីឯខ្លួនវិញ ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានអះអាងថា សភាឌូម៉ារុស្ស៊ីជានិច្ចកាលគាំទ្រការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម; នឹងខិតខំបង្កើនយន្តការសហប្រតិបត្តិការជិតស្និទ្ធ រវាងរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រម ព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកវៀត ណាមជាដៃគូអាទិភាពនិងសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួននៅ តំបន់អាស៊ីប៉ាស៊ីហ្វិក។
នារសៀលថ្ងៃនេះដែរ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានសភាឌូម៉ារុស្ស៊ីលោក Vyacheslav Vichtorovich Volodin។ នារសៀលថ្ងៃដដែល ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានចេញដំណើរវិលត្រឡប់ទៅប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ៕

