អគ្គលេខាធិការ PLO លោក Saeb Erekat (រូបថត៖ AFP/TTXVN)

នាថ្ងៃទី២ មករា វិទ្យុសម្លេងប៉ាឡេស្ទីនឲ្យដឹងថា អង្គការរំដោះប៉ាឡេស្ទីន (PLO) បានសន្យាថា

នឹងប្រតិបត្តិការប្រឆាំងនឹងការបោះឆ្នោតសំដៅពង្រឹងអធិបតេយ្យភាពនៅ Jerusalemរបស់រដ្ឋសភា

អ៊ីស្រាអែល។ អគ្គលេខាធិការ PLO លោក Saeb Erekat បានរិះគន់ថា នេះជាការចាប់ដៃថ្មីរវាង

អាមេរិកនិងអ៊ីស្រាអែល សំដៅបំផ្លាញគោលការណ៍រដ្ឋ២ ក្រោយពីប្រធានាធិបតីអាមេរិកលោក

Donald Trump ប្រកាសទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោក Erekat

ក៏បានឲ្យដឹងថែមទៀតថា មជ្ឈដ្ឋានថ្នាក់ដឹកនាំប៉ាឡេស្ទីនប្ដេជ្ញាចិត្តប្រឈមមុខជាមួយគ្រប់

ឧបាយកលរបស់អាមេរិកនិងអ៊ីស្រាអែលដោយការខំប្រឹងប្រែងដើម្បីទទួលបានសមាជិកភាពដ៏

ពេញលេញរបស់រដ្ឋប៉ាឡេស្ទីនមួយក្នុងអ.ស.ប ក៏ដូចជាដាក់ពាក្យបណ្ដឹងនៅក្រុមប្រឹក្សាអ.ស.ប

តុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិផងដែរ៕