![]() |
នេះ គឺជាលើកទី ៤ ហើយ ដែលការប្រឡងនេះបានបំផុសឡើង។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំប្រព្រឹត្តិទៅនោះ VietChallenge ត្រូវបានក្រុមចាប់ផ្ដើមអាជីពវៀតណាមនៅទូទាំងពិភពលោកចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្ម។ ការប្រឡងលើកនេះទទួលបានឯកសារចូលរួមចំនួន ៥០០ មកពីប្រទេសចំនួន ២១។ ដោយមានបេសកកម្មជួយអនុវត្តន៍ជាក់ស្ដែងនូវរាល់គោលគំនិតធ្វើអាជីវកម្ម សំដៅដោះស្រាយការសាកល្បងនៃខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាពិភពលោកក្នុង បដិវត្តឧស្សាហកម្ម៤.០នោះ VietChallenge បានខិតខំប្រឹងប្រែងតភ្ជាប់ក្រុមចាប់ផ្ដើមអាជីពវៀតណាមជាមួយអ្នកជំនាញចាប់ផ្ដើមអាជីពនៅអាមេរិក ព្រមទាំងនាំមកនូវមេរៀនជាក់ស្ដែង ដើម្បីចាប់ផ្ដើមអាជីពប្រកបដោយជោគជ័យក្នុងបរិយាកាសអន្តរជាតិផងដែរ៕

