បង្ហាញមុខផលិតផលទេសចរណ៍ជិះកង់ "ដំណើរមួយ-ប្រទេសពីរ"។ (រូបថត៖ congluan.vn) |
ដំណើរទេសចរណ៍ខាងលើឆ្លងកាត់ទីកន្លែងមួយចំនួនដូចជា៖ ភូមិវប្បធម៌ ទេសចរណ៍ Ha Thanh ភូមិ Tha (ឃុំ Phuong Do ទីក្រុង Ha Giang) បង្គោល គីឡូម៉ែត្រលេខ 0 ទីក្រុង Ha Giang; ទស្សនាសារមន្ទីរខេត្ត ផ្លូវដើរថ្មើជើង Nguyen Trai រីករាយនឹងវប្បធម៌ ម្ហូបអាហារ និងតម្លៃវប្បធម៌ពិសេសរបស់បណ្ដាជនជាតិ នៅខេត្ត Ha Giang។
កម្មវិធីនេះមានការចូលរួមពីភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីក្លឹបជិះកង់ Zhou Wen Shan (ខេត្ត Yunnan) និងអ្នកដែលចូលចិត្តធ្វើដំណើរទេសចរណ៍ដោយជិះកង់។ នេះគឺជាផលិតផលទេសចរណ៍ថ្មីដែលក្រុមហ៊ុនចម្កាត់ Explore Ha Giang និងក្រុម ហ៊ុនទេសចរណ៍អន្តរជាតិ Ma Li Pho (ខេត្ត Yunnan ប្រទេសចិន) សហការរៀបចំ ឡើង។ តាមនោះ ជំរុញវិស័យទេសចរណ៍រវាងខេត្ត Ha Giang និងខេត្ត Yunnan ព្រម ទាំងបន្តនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញ៕

