លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាអធិបតីក្នុងសន្និសីទរវាងនាយករដ្ឋមន្ត្រីជាមួយខេត្តក្រុងជាប់សមុទ្រចំនួន ២៨។ (រូបថត៖ Vu Khuyen/VOV) |
នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យធ្វើការបំភ្លឺយ៉ាងក្បោះ ក្បាយនូវមូលហេតុដែលនៅតែ មានការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មាន ការអនុញ្ញាត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គសន្និសីទពិភាក្សា បំភ្លឺមូលហេតុ និងការជំពាក់ជំពិន ដើម្បីមានដំណោះស្រាយឲ្យបានសមស្រប អនុវត្តឲ្យមានប្រសិទ្ធ ភាពនូវការដកកាតលឿង IUU។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារនេះគឺដើម្បីផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ប្រជាជន និងរូបភាពប្រទេសជាតិ៕

