“បញ្ហាត្រូវដោះស្រាយសម្រាប់អ្នកជំនាញ ពលករបច្ចេកទេសឥឡូវនេះគឺត្រូវតែពន្លឿនបែបបទ។ ឧទាហរណ៍ អ្នកជំនាញ កម្មករបរទេស ដែលមានសមត្ថភាពខ្ពស់ខណៈពេលមកកាន់ខេត្តណាគឺខេត្តនោះត្រូវទទួលខុសត្រូវនូវការធ្វើចត្តាឡីស័កនិងគ្រប់គ្រងផង។ ចំពោះការធ្វើចត្តាឡីស័កអាចអនុវត្តន៍តាមបែបប្រមូលផ្តុំឬប្រើកន្លែងស្នាក់នៅមូលដ្ឋាន រោងចក្រ ទីភ្នាក់ងារនិងសហគ្រាស ដើម្បីដាក់នៅដាច់ដោយឡែកអ្នកជំនាញនិងពលករដែលមានសមត្ថភាពខ្ពស់។ ប្រការនេះមានសារសំខាន់ណាស់ ប្រសិនបើធ្វើបានល្អ វៀតណាមនឹងស្តារផលិតកម្មយ៉ាងលឿនបំផុត ក៏ដូចជា ពង្រីកការវិនិយោគនិងសម្រួលដល់បរិយាកាសវិនិយោគផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung។

មុននោះ រដ្ឋាភិបាលវៀតណាមមានគោលនយោបាយបើកទ្វារសម្រាប់ជំនាញការដែលបម្រើការនៅក្នុងរោងចក្រនិងគម្រោងធំ ៗ ដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ប៉ុន្តែនៅតែធានានូវតម្រូវការនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត៕