លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចសន្ទនាធុរកិច្ចវៀតណាម-សហព័ន្ធរុស្ស៊ី។ (រូបថត៖ VOV) |
“វៀតណាមនិងសហព័ន្ធរុស្ស៊ីមានទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការដ៏ ជិតស្និទ្ធអស់រយៈពេលជាង៧០ឆ្នាំមកហើយ។ ការទុកចិត្តគ្នាទៅវិញទៅមកក្នុងទំនាក់ ទំនងនយោបាយ ការទូត សេដ្ឋកិច្ច រវាងប្រទេសយើងទាំងពីរ នឹងបើកជំពូកថ្មីៗនា ពេលខាងមុខ។ គោលដៅរបស់យើងគឺបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងពី១៥ដល់ ២០ដង ការវិនិយោគទ្វេភាគីកើនឡើង៣ដង នាពេលខាងមុខ។ ហេតុដូច្នេះ ស្ថាប័ន មានសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវការសម្របសម្រួលគ្នាដោះស្រាយការជំពាក់ជំពិន ដើម្បីសេដ្ឋកិច្ច ពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងសក្តិសមនឹងទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ យើងខ្ញុំក៏បានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ី កែតម្រូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដើម្បីជួយសម្រួលថែមទៀតដល់ ពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីផងដែរ”។
មុននោះនាព្រឹកថ្ងៃទី១ ខែធ្នូ លោកប្រធានរដ្ឋ Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដាក់កម្រងផ្កានៅស្ដូបលោក ប្រធានហូជីមិញ នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី៕

