បច្ចុប្បន្ន ឃុំហ័ញម៉ូមានភូមិចំនួន ១៣ ក្នុងចំណោម ២២ ភូមិដែលមានព្រំប្រទល់ជាប់ប្រទេសចិន; ក្នុងនោះមានភូមិចំនួន ៧ ក្នុងចំណោម ១៣ ភូមិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយភូមិចំនួន ៤ របស់ចិន។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការរក្សា និងអភិវឌ្ឍគំរូចងសម្ព័ន្ធភាពរវាងភូមិកឿខូវ (វៀតណាម) និងភូមិដុងទ្រុង (ចិន) បានរួមចំណែកដល់ការបង្កើនចំណង់សាមគ្គីភាព និងមិត្តភាពរវាងអាជ្ញាធរ និងប្រជាជននៃភាគីទាំងពីរ ពង្រឹងទំនុកចិត្ត និងចំណងមិត្តភាពជិតស្និទ្ធរវាងសហគមន៍នៅតំបន់ព្រំដែន; តាមនោះ រួមចំណែកដល់ការកសាងព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង។

នៅក្នុងកម្មវិធីនោះ លោក ហ័ង កៀន ទ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ័ញម៉ូ បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភូមិទាំងពីរនឹងបន្តលើកកំពស់គុណភាពនៃសកម្មភាពផ្លាស់ប្តូរមិត្តភាព; បង្កើនការឃោសនា និងចលនាប្រជាជនឱ្យគោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង ការពារព្រំដែន សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមុខងារទាំងសងខាងក្នុងការគ្រប់គ្រង ការពារព្រំដែន និងបង្គោលព្រំដែន ហើយក្នុងពេលជាមួយគ្នានេះ លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន៕