លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំវៀតណាមនិងលោក Cao Quoc hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ចុះហត្ថលេខាលើកំណត់ត្រានៃសម័យប្រជុំ។ (រូបថត៖ TTXVN) |
ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ បន្តជំរុញពាណិជ្ជកម្មទ្វេភាគីតាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចូល នាំចេញតាមតម្រូវការនិងឧត្តមភាពរបស់គ្នាទៅវិញទៅមក; បង្កើនការទាក់ទាញដើម ទុនវិនិយោគពីអារ៉ាប់ប៊ីសាអូឌីតចូលមកវៀតណាម; បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យថាមពល អគ្គិសនី ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និងសារធាតុគីមី ជាដើម ហើយជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្ដែងនិងទូលំទូលាយលើ វិស័យការពារជាតិសន្តិសុខ ពលករ សុខាភិបាល អប់រំ វប្បធម៌ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មនិងព័ត៌មាន-ទូរគមនាគមន៍ ផងដែរ៕

