ទិដ្ឋភាពនៃសន្និសីទ (TTXVN)

សន្និសីទនេះបានពិភាក្សាលើបញ្ហាសំខាន់ៗដូចជា កាកសំណល់ប្លាស្ទិក; ការប្រែប្រួលអាកាសធាតុ; ប្រភពពូជអណ្តើកសមុទ្រ; ពិភាក្សាអំពីយន្តការនិងរដ្ឋបាលនិងហិរញ្ញវត្ថុ។ គួរបញ្ជាក់ថាសត្វអណ្តើកសមុទ្រគឺជាសត្វមួយប្រភេទដែលមានចំណាស់ជាងគេបំផុតនៅលើផែនដី ដែលប្រឈមមុខនឹងការហានិភ័យនៃការផុតពូជជាសកល។

នៅក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ប្រទេសវៀតណាមបានស្នើឲ្យឧទ្យានជាតិ Con Dao ឱ្យក្លាយជាសមាជិកនៃបណ្តាញអភិរក្សសត្វអណ្តើកសមុទ្រ IOSEA។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់វៀតណាមក្នុងការអនុវត្តការអភិរក្សជីវៈចម្រុះនិយាយរួមនិងអភិរក្សសត្វអណ្តើកសមុទ្រនិយាយដោយឡែក។ តាមរយៈនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលវៀតណាមក្នុងដំណើការ ការពារប្រភេទសត្វដែលជិតផុតពូជនេះ ព្រមទាំងប្រឆាំងនឹងការធ្វើនេសាទខុសច្បាប់ ដោយឆ្ពោះទៅរកការធ្វើនេសាទប្រកបដោយនិរន្តរភាពនិងមានទំនួលខុសត្រូវផងដែរ៕