ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ សាស្រ្តាចារ្យ លោក Dao Xuan Hoc ប្រធាន សមាគមមិត្តភាព និង សហប្រតិបត្តិការវៀតណាម-ហូឡង់ បានសង្កត់ធ្ងន់ថា ឆ្លងកាតអស់រយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពពីមួយទៅមួយថ្ងៃលើវិស័យសេដ្ឋកិច្ច និង នយោបាយ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស ទាំងពីរ។ ម្យ៉ាងទៀត គណៈដឹកនាំសមាគមនិងសិក្ខាកាមទាំងឡាយ ក៏មាន គោលបំណងចង់បន្តសហការជាមួយស្ថានទូតហូឡង់ប្រចាំនៅវៀតណាមជា រឿយៗថែមទៀតផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោកស្រី Nienke Trooster បានឱ្យដឹងថាវៀតណាមគឺជាប្រទេសមួយដែលហូឡង់ចង់ផ្តោតលើការផ្តល់ទុន កម្ចីអនុគ្រោះ ហើយមកដល់ពេលនេះ យើងក៏បានមើលឃើញមានជំហាន អភិវឌ្ឍមួយចំនួនប្រកបដោយជោគជ័យរួចហើយ៕