ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (TTXVN)

នៅក្នុងជំនួបចរចានេះភាគីទាំងពីរបានផ្លាស់ប្ដូរស្ថានភាពអនុវត្តន៍កំណត់ហេតុស្ដីពីសហប្រតិបត្តិការរវាងខេត្ត Quang Binh និង ខេត្ត Kham Muon។ ដូច្នេះហើយ ខេត្តទាំងពីរបានរក្សាយ៉ាងល្អនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងព្រំដែនរវាងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ កងកម្លាំងជំនាញ។

ប្រធាននៃគណៈប្រតិភូព្រំដែននៃខេត្ត Quang Binh និង ខេត្ត Kham Muon បានចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការឆ្នាំ ២០១៩។ កំណត់ហេតុនេះបានចែងអំពីការឯកភាពខ្ពស់នូវទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដោយឈរលើស្មារតីសាមគ្គីភាពស្អិតរមួតរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម ឡាវនិយាយរួម និងរវាងខេត្ត Quang Binh និង ខេត្ត Kham Muon និយាយាដោយឡែកផងដែរ៕