អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ vov.vn) |
ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាមេរិកសម្រេច បានវឌ្ឍនភាពដ៏សំខាន់ជាច្រើនលើគ្រប់វិស័យ ហើយបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងកាន់តែស៊ីជម្រៅ។ ដោយ ឈរលើមូលដ្ឋានគ្រឹះទំនាក់ទំនងដែលភាគីទាំងពីរបាន ខិតខំកសាងឡើងក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ក៏ដូចជាឈរលើមូលដ្ឋាននិង គោលការណ៍ “គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងប្រព័ន្ធ នយោបាយរបស់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក” នោះ ទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាជាងទៀតនាពេលខាងមុខ៕

