អគ្គលេខាបក្សលោក Nguyen Phu Trong (ខាងស្ដាំ) ទទួលជួបប្រធានាធិបតីលោក Andrzej Duda (រូបថត៖ VOV)

នៅទីនេះ អគ្គលេខាលោក Nguyen Phu Trong អះអាងថា វៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយប៉ូឡួញក៏ដូចជាតួនាទីនិងឋានៈនាបច្ចុប្បន្នរបស់ប៉ូឡួញនៅអឺរ៉ុបផងដែរ។ លោកអគ្គលេខាគាំទ្រការបង្កើន ថែមទៀតនូវទំនាក់ទំនងរវាងរដ្ឋទាំង២ ប្រជាជននៃប្រទេសទាំង២ ហើយជំរុញ ខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យនានាដែលសមស្របជាមួយឧត្តមភាពនិង តម្រូវការរបស់ភាគីទាំង២ដូចជាធ្វើអាជីវកម្មអណ្ដូងរ៉ែ ការពារបរិស្ថាន កសិកម្ម និងកែច្នៃស្បៀងអាហារជាដើម។

ប្រធានាធិបតីលោក Andrzej Duda អះអាងថា ប៉ូឡួញយកចិត្តទុកដាក់ ពិសេសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការ ប្រពៃណីជាមួយវៀតណាម ហើយសន្យាថា ប៉ូឡួញនឹងខំប្រឹងប្រែងជំរុញការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការនានារវាងប្រទេសទាំង២៕