លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់អំណោយជូនក្មេងជំទង់និងកុមារនៅមជ្ឈមណ្ឌលថែទាំកុមារពិការទីក្រុងហាណូយ។ (រូបថត៖ TTXVN) |
“យើងត្រូវការការប្តេជ្ញាចិត្តកាន់តែខ្ពស់ ការខិតខំប្រឹងប្រែងកាន់តែខ្លាំង សកម្ម ភាពកាន់តែជាក់ស្តែង និងធនធានកាន់តែច្រើន ដើម្បីបំពេញឲ្យបានល្អនូវការងារថែទាំ អប់រំ និងការពារកុមារនាពេលខាងមុខ។ គ្រួសារនីមួយៗ គួរតែក្លាយជាផ្ទះដ៏កក់ក្ដៅ ពោរពេញដោយក្តីស្រឡាញ់ ដើម្បីឱ្យកុមារអាចទទួលបានការយកចិត្តទុកដាក់ ថែទាំ សុវត្ថិភាព និងសុភមង្គល។ សាលារៀននីមួយៗ គួរតែជាផ្ទះដ៏សុភមង្គល ដើម្បីឱ្យ កុមារអាចសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ប្រាស្រ័យទាក់ទងគ្នា ធំដឹងក្ដី និងអភិវឌ្ឍន៍។ សហគមន៍ទាំងមូល និងសង្គមទាំងមូលគួរតែធ្វើសកម្មភាពយ៉ាងជាក់ស្ដែងប្រកបដោយការ ទទួលខុសត្រូវខ្ពស់បំផុត មនោសញ្ចេតនាដ៏ជិតស្និទ្ធបំផុត ដោយអស់ពីដួងចិត្តនិងក្រអៅ បេះដូងនៃសេចក្ដីស្នេហា”៕

