![]() |
ក្នុងកិច្ចប្រជុំនេះតំណាងទាំងឡាយបានឯកភាពលើការកំណត់អង្គភាពរដ្ឋបាល - សេដ្ឋកិច្ច ពិសេស ថា្នក់អាជ្ញាធរ នៅមូលដ្ឋានរួមមាន ក្រុមប្រឹក្សាប្រជាជន និង គណៈកម្មាធិការប្រជាជន ប៉ុន្តែការតែងតាំងអាជ្ញាធរមូលដ្ឋាន ត្រូវធានាសណ្ដាប់ធ្នាប់ ព្រមទាំង ភារកិច្ច មុខងារ និងសិទ្ធិមានការខុសគ្នាឲ្យបានសមស្របជាមួយអង្គភាព រដ្ឋបាល សេដ្ឋកិច្ច និង រដ្ឋធម្មនុញ្ញ។
ស្តីអំពីការជ្រើសតាំងក្រុមប្រឹក្សាប្រជាជន និង គណៈកម្មាធិការប្រជាជន ប្រធានគណៈ កម្មាធិការប្រជាជននៅតំបន់ ពិសេស ទាំងឡាយក៏គប្បីមានការកំណត់យ៉ាងជាក់ស្តែង និង មានការកំណត់ផ្សេងទៀតខុសពីបទបញ្ញត្តិនៃច្បាប់បោះឆ្នោតនាបច្ចុប្បន្ន។ ទន្ទឹមនេះក៏មានការ កំណត់យ៉ាងជាក់លាក់អំពីរបបគោលនយោបាយចំពោះកម្មាភិបាលរដ្ឋ បុគ្គលិកដែលធ្វើការនៅ ស្ថាប័នរដ្ឋ អង្គភាពកិច្ចការរដ្ឋនៅតំបន់ពិសេសនានាផងដែរ៕

