តំបន់សេដ្ឋកិច្ចនេះមានផ្ទៃដីប្រហែល ២០.០០០ ហិកតា ត្រូវបានកំណត់ថាជាតំបន់សេដ្ឋកិច្ចពហុឧស្សាហកម្ម កម្រិតអន្តរជាតិ ជាមួយនឹងសសរស្តម្ភអភិវឌ្ឍន៍គឺ៖ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ភស្តុភារទំនើប តំបន់ទីក្រុងឆ្លាតវៃ ទេសចរណ៍ អេកូឡូស៊ី និងតំបន់ពាណិជ្ជកម្មសេរីសាកល្បង។ យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong ដល់ឆ្នាំ ២០៣០ តំបន់សេដ្ឋកិច្ចភាគខាងត្បូងនៃទីក្រុង Hai Phong នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ទីក្រុង; តភ្ជាប់ជាមួយតំបន់សេដ្ឋកិច្ចជិតខាង បង្កើតជាខ្សែសង្វាក់នៃតំបន់សេដ្ឋកិច្ចឆ្នេរ ជំរុញការអភិវឌ្ឍតំបន់ទាំងមូល។ លើសពីនេះ តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រភាគខាងត្បូងនេះក៏ត្រូវបានរំពឹងថា នឹងរួមចំណែកថវិកាចំនួន ៥៥០.០០០ ពាន់លានដុងនិងបង្កើតការងារជាង ៣០០.០០០ កន្លែងសម្រាប់មូលដ្ឋាន។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានប្រគល់សេចក្តីសម្រេចបង្កើតតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រភាគខាងត្បូងដល់ទីក្រុង Hai Phong។ រូបថត៖ VOV |
អញ្ជើញប្រគល់សេចក្តីសម្រេចបង្កើតតំបន់សេដ្ឋកិច្ចឆ្នេរភាគខាងត្បូងដល់ទីក្រុង Hai Phong ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានសង្កត់ធ្ងន់ថា Hai Phong ត្រូវធានាការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ការវិនិយោគបៃតងនិងស្អាត ខណៈនៅតែរក្សាបាននូវចរិតលក្ខណៈពិសេសរបស់ Hai Phong។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសកំពុងឈានចូលដល់ដំណាក់កាលរីកចម្រើនជាប្រវត្តិសាស្ត្រ ហើយទីក្រុង Hai Phong ចាំបាច់ត្រូវត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអភិវឌ្ឍ៕

