ព្រះវិហារកាតូលិក Cua Bac ទីក្រុងហាណូយ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតសម្រាប់ទទួលអំណរបុណ្យណូអែល។ (រូបថត៖ VNA) |
“ឆ្នាំនេះ ដោយសារតែជម្ងឺកូវីដ-១៩កំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញ ដូច្នេះ ខ័ណ្ឌបានបញ្ជាណែនាំថាមិនទុកឲ្យមនុស្សចូលក្នុងតំបន់ព្រះវិហារយ៉ាងច្រើនទេ ត្រឹម តែភ្ញៀវកិត្តិយសទើបបានចូលក្នុងព្រះវិហារប៉ុណ្ណោះ”។
នៅទីក្រុងហូជីមិញវិញ បុណ្យណូអែលឆ្នាំនេះ ជាពិធីបុណ្យដំបូងក្នុងស្ថាន ការណ៍ប្រក្រតីភាពថ្មីនៅទីក្រុង ដូច្នេះ ប្រជាជនយ៉ាងច្រើនកុះករ បានទៅកាន់ព្រះ វិហារកាតូលិក ភូមិគ្រិស្តសាសនានានា ដើម្បីទស្សនា ថតរូប ហើយបួងសួងសុំឲ្យ បុណ្យណូអែលមួយប្រកបដោយក្ដីសុខសាន្តនិងសុភមង្គលទៅដល់មនុស្សនិងគ្រួសារទាំងអស់។ លោក Bui Quang Minh នៅខ័ណ្ឌទី៨ នៅពេលចូលរួមដោយផ្ទាល់ក្នុងពិធី អំណរបុណ្យណូអែលនៅព្រះវិហារ Fatima បានឲ្យដឹងថា៖
“ចំពោះរូបខ្ញុំផ្ទាល់ បានចូលរួមសកម្មភាពសាសនាគឺមានអត្ថន័យសំខាន់ ណាស់។ បច្ចុប្បន្ននេះ ទីក្រុងគ្រប់គ្រងការឆ្លងរាលដាលបានហើយ មនុស្សរាល់គ្នាអាច ទៅកាន់ព្រះវិហារដើម្បីបួងសួងដូច្នេះខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ផាសុខភាពនិងនឹងនរចិត្តណាស់”៕

