កម្លាំងប៉ូលិសប៉ូឡូញស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការផ្ទុះនៅភូមិ Przewodow កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ (រូបថត៖ រ៉យទ័រ) |
ទាក់ទិននឹង ឧប្បត្តិហេតុនេះ នៅចុងបញ្ចប់នៃកិច្ចប្រជុំបន្ទាន់មួយរបស់ឯកអគ្គរដ្ឋទូតណាតូកាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បាននិយាយថា ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ កំពុងដំណើរការ ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា នេះជាការវាយប្រហារ ដោយចេតនានោះទេ។
មុននោះ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបានជូនដំណឹងថា អ្នក ជំនាញនៃមណ្ឌលឧស្សាហកម្ម-យោធារុស្ស៊ីបានកំណត់ថា កម្ទេចមន្ទីក្នុងរូបថតដែល បានថតនៅប្រទេសប៉ូឡូញជាផ្នែកនានានៃប្រព័ន្ធការពារដែនអាកាស S-៣០០ របស់ កងទ័ពជើងអាកាសអ៊ុយក្រែន៕

