ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញប្រគល់សេចក្ដីសម្រេចស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាង វៀតណាមនៅឯបរទេសចំនួន៨រូបសម្រាប់អាណត្តិ ២០២១-២០២៤។ (រូបថត៖ baoquocte.vn) |
លោកប្រធានរដ្ឋមានប្រសាសន៍ថា នៅឆ្នាំ២០៤៥ វៀតណាមខិតខំប្រឹងប្រែង ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ដូច្នេះអាទិភាពចម្បងនោះគឺការអភិវឌ្ឍ សេដ្ឋកិច្ច លើកកំពស់កិត្យានុភាពរបស់ វៀតណាមលើឆាកអន្តរជាតិ អនុវត្តន៍ជាក់ស្ដែង សេចក្ដីប្រាកថ្នាសន្តិភាព។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានក្រើនរំលឹកដល់ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងទាំងអស់ ត្រូវការអនុវត្តន៍ឲ្យបានល្អប្រសើរនូវសេចក្ដីសម្រេច ចិត្តរបស់ការិយាល័យនយោបាយនីតិកាលទី៩ស្ដីពីការងារចំពោះជនវៀតណាមនៅ ឯបរទេស ក្នុងនោះចាត់ទុកការងារអាណិកជននិងគាំពារពលរដ្ឋគឺជាភារកិច្ចស្នូល ព្រម ទាំងកៀងគរប្រភពធនធានរបស់បងប្អូនអាណិកជនដើម្បីរួមវិភាគទានទៅក្នុងបុព្វហេតុកសាងប្រទេសជាតិ ថែរក្សានិងពង្រីកវប្បធម៌ប្រពៃណីរបស់ប្រជាជាតិក្នុងសហគមន៍ ជនវៀតណាមនៅឯបរទេសផងដែរ៕

