![]() |
នាថ្ងៃទី ២៤ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសគៀហ្ស៊ីស្ថាន តាហ្ស៊ីគីស្ថាន តូមិននីស្ថាន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន បានបើកកិច្ចប្រជុំនាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងព្រុចសែល ក្នុងក្របខ័ណ្ឌនៃវង់ទី ១៤ កិចប្រជុំកំពូលអឺរ៉ុបនិងអាស៊ីកណ្ដាល បានចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំនេះផងដែរ។
សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា
រវាងបណ្តាប្រទេសនៅសហភាពអឺរ៉ុបនិងអាស៊ីកណ្តាលក្នុងវិស័យសន្តិសុខនិងសេដ្ឋកិច្ច ក៏ដូចជាអបអរសាទរចំពោះការគោរពយ៉ាងពេញលេញរបស់អ៊ីរ៉ង់ សំដៅអនុវត្តន៍តាមការសន្យាអំពី នុយក្លេអ៊ែរ ទាំងស្រុងរបស់អ៊ីរ៉ងផងដែរ៕

