លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការងារគៀងគរប្រភពធនធានសង្គមនានាសម្រាប់ថែទាំ ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ដោយចាត់ទុកនេះជាភារកិច្ចស្នូលនិងជាប្រចាំរបស់សមាគមន៍គ្រប់ជាន់ថ្នាក់។ បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុល ពណ៌លឿងទុកនៅវៀតណាម” ដែលបានបំផុសឡើងដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម ហើយលើកទឹកចិត្តសង្គមទាំងមូលរួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ពណ៌លឿងទុំ ដែលដំបូងបង្អស់គឺថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នាពេលខាងមុខ”៕

