ទិដ្ឋភាពនៃជំនួប។ (រូបថត៖ TTXVN) |
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានស្នើឲ្យរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា បំពេញឲ្យបានល្អ ជាងទៀត នូវការឃោសនា និងចលនាប្រជាជន ជានិច្ចកាលចងចាំអំពីដំណាក់កាល ដែលប្រទេសទាំងពីរបានជួយទំនុកបម្រុងគ្នាទៅវិញទៅមក ដើម្បីកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ លោក Do Van Chien សង្ឃឹមថា ក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងស្ថាប័នមាន សមត្ថកិច្ចកម្ពុជា នឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ហើយចាត់វិធានការដោះស្រាយ ការលំបាក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយស្ថិរភាព; រួមចំណែកក្នុងការពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរប្រសើរវាងវៀតណាមនិងកម្ពុជា៕

