ទិដ្ឋភាពនៃសន្និសីទ

ថ្លែងនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកសកម្មភាពនានាដើម្បីគោរពលើកតំកើងដល់លោកប្រធានហូជីមិញ នៅក្រៅប្រទេសត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា។ ប៉ុន្តែ សកម្មភាពទាំងនេះគ្រាន់តែជាលទ្ធផលដំបូងប៉ុណ្ណោះ។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអះអាងថា នៅក្នុងស្ថានភាពបច្ចុប្បន្ននិងក្នុងប៉ុន្មានឆ្នាំខាងមុខ ខណៈពេលដែលស្ថានភាពពិភពលោកបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ គុណតម្លៃដ៏អស្ចារ្យអំពី សតិអារម្មណ៍ វប្បធម៌និងសីលធម៌របស់លោកប្រធានហូជីមិញ ចាំបាច់ត្រូវបានលើកតំកើង និងរីកសាយភាយយ៉ាងទូលំទូលាយ ជាពិសេសក្នុងសហគមន៍អន្តរជាតិនិងជំនាន់ជន វៀតណាមដែលរស់នៅឯបរទេស។

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ថ្លែងក្នុងពិធី

“សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីជនជាតិវៀតណាមគ្រប់ជំនាន់ ទាំងក្នុងនិងក្រៅប្រទេសពង្រឹងនិងពង្រីកមោទនភាពជាតិ រួមគ្នាកសាងប្រទេសវៀតណាមអោយកាន់តែសម្បូររុងរឿង និងធ្វើឱ្យពិភពលោកកាន់តែមានការយល់ដឹងអំពីរូបភាពប្រទេសវៀតណាម - អំពីលោកប្រធានហូជីមីញ ជាមួយប្រវត្តិវីរ ភាពវប្បធម៌សម្បូរបែប ស្រឡាញ់សន្តិភាព ជាមិត្ត ជាដៃគូជឿទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh។

នៅក្នុងក្របខ័ណ្ឌនៃសន្និសីទក៏មានពិធីប្រគល់រូបសំណាកលោកប្រធានហូជីមិញ ដោយឆ្មាំពន្ធនាគារនៅ Con Dao ជាជនជាតិបារាំងរក្សានិងប្រគល់ មកស្ថានទូតវៀតណាមប្រចាំនៅបារាំងវិញ ដើម្បីធ្វើជូនដល់សារមន្ទីរហូជីមិញ។ ក្នុងឱកាសនេះ ក្រសួងការបរទេសបានសហការជាមួយនាយកដ្ឋានបណ្ណសារនិងតម្កល់ឯកសាររដ្ឋ បានរៀបចំពិព័រណ៍មួយក្រោមប្រធានបទ “ហូជីមិញ៖ ជីវិតនិងបុព្វបទ”៕