ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ TTXVN) |
នៅសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រដ្ឋសភាជាស្ថាប័នតំណាងឲ្យប្រជាជន ដូច្នេះសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្ដីពី ការចេញផ្សាយ បទប្បញ្ញត្តិនៃសម័យប្រជុំរដ្ឋសភា ត្រូវធានាលក្ខណៈប្រជាធិបតេយ្យ; បង្កើនលក្ខណៈនីតិបញ្ញត្តិ; វិជ្ជាជីវៈ ទំនើប; តម្លាភាព; វិទ្យាសាស្ត្រ សមហេតុផល និង ប្រសិទ្ធភាព; ឆ្លើយតបយ៉ាងបត់បែនតាមស្ថានភាពជាក់ស្តែង។ លោកប្រធានរដ្ឋសភា Vuong Dinh Hue មានប្រសាសន៍ថា៖ “ត្រូវប្រកាន់ខ្ជាប់នូវទិសដៅផ្លាស់ប្ដូរថ្មីវិធីរៀបចំនិងប្រតិបត្តិការរបស់រដ្ឋសភា ជាពិសេសធានាសិទ្ធិ និងលើកកំពស់ការទទួលខុសត្រូវរបស់សមាជិករដ្ឋសភា។ អ្វីដែលស្ថិតក្នុងសមត្ថកិច្ចរបស់សមាជិករដ្ឋសភាមិនអាចរឹតត្បិតបានទេ ត្រូវធានាបទប្បញ្ញត្តិនៃសម័យប្រជុំ ដើម្បីឲ្យសមាជិករដ្ឋសភាអាចពង្រីកសិទ្ធិរបស់ខ្លួន ទន្ទឹមជាមួយគ្នានោះ ត្រូវលើកកំពស់ទំនួលខុសត្រូវរបស់សមាជិករដ្ឋសភាផងដែរ”៕

