នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមកាលពីខែធ្នូឆ្នាំ២០២៣។ (រូបថត៖ VOV) |
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចភ្លឺក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ បច្ចុប្បន្នវៀតណាមបានវិនិយោគនៅក្នុងខេត្តក្រុងចំនួន ១៨ នៃប្រទេស កម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ សេវា កម្មហិរញ្ញវត្ថុ ឧស្សាហកម្មកែច្នៃ និងកែច្នៃចំណីអាហារ ការរុករករ៉ែ អាកាសចរណ៍ និងទេសចរណ៍។
នៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ប្រទេសទាំងពីរបានសម្របសម្រួលយ៉ាង ជិតស្និទ្ធ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុង តំបន់ និងលើពិភពលោក ព្រមទាំងរួមចំណែកលើកកំពស់កិត្យានុភាព និងឋានៈរបស់ ប្រទេសនីមួយៗលើឆាកអន្តរជាតិផងដែរ៕

